Thursday, May 23, 2024

លោក សំ សាវឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិន ចូលរួមប្រជុំ៖

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញដឹកនាំបិទយុទ្ធនាឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន, លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់, លោក លោកស្រី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត ក្រុង/ស្រុក , យុវជនគណបក្ស, សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះជាច្រើនរូបផងដែរ។






No comments:

Post a Comment

logo ក្រសួងធម្មការនិងសាសនា

 logo ក្រសួងធម្មការនិងសាសនា