ប៉ៃលិន៖ ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វត្តរតនសោភ័ណ ហៅវត្តកោងកាង បានរៀបចំពិធីបុណ្យវិសាខបូជា ស្ថិតក្រោមអធិបតីភាព លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការ គ្រប់ស្ថាប័ន ពុទ្ធបរិស័ទ ។
សូមអនុមោទនាបុណ្យវិសាខបូជា ឆ្លងព្រះពុទ្ធសករាជចូល២៥៦៨ បុណ្យវិសាខបូជាគឺជាបុណ្យដ៍សំខាន់ផ្នែកព្រះពុទ្ធសាសនា និង ពុទ្ធបរិស័ទទូទាំងពិភពលោក ក៍ដូចប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។បុណ្យវិសាខបូជា ធ្វើឡើងដើម្បីរំលឹកដល់អភិសម័យទាំង៣ គឺថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធទ្រង់ត្រាស់ដឹង និង ព្រះអង្គទ្រង់បរិនិព្វាន នៅថ្ងៃ១៥កើត ពេញបូរមី ខែពិសាខ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការ សហប្រជាជាតិ ប្រកាសទទួលស្គាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានធ្វើបា្ររព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ ។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា ។
No comments:
Post a Comment